(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសបង្កើតមូលនិធិជួយទ្រទ្រង់អ្នកប្រកបរបធាក់ស៊ីក្លូ ដោយអនុញ្ញាតឲ្យពួកគាត់ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃនោះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយ ប្រាប់ឲ្យបណ្ដាអង្គភាពសុខាភិបាល ក្រោមឱវាទរបស់ក្រសួង អំពីការផ្ដល់សេវាថែទាំសុខភាព ជូនដល់កម្មករ ធាក់ស៊ីក្លូដោយឥតបង់ប្រាក់ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះតទៅ។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសុខាភិបាលសូមជម្រាបជូនឯឧត្តម លោក លោកស្រី ប្រធានសុខភាពសុខាភិបាល គ្រប់ជាន់ថ្នាក់ទូទាំងប្រទេសជ្រាប់ថា មូលដ្ឋាសុខាភិបាលសាធារណៈរួមមានមណ្ឌលសុខភាព ប៉ុស្ដ៍សុខភាព មន្ទីរពេទ្យបង្អែក ក្រុង ស្រុក ខណ្ឌ មន្ទីរពេទ្យបង្អែករាជធានីខេត្ត មន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិ ត្រូវអនុវត្តន៍ ការផ្ដល់សេវាថែទាំសុខភាព ដោយឥតបង់ប្រាក់ ដល់កម្មករធាក់ស៊ីក្លូវចាប់ពីថ្ងៃទីពុធ ២រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨»។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖