(ភ្នំពេញ)៖ ក្រុមហ៊ុន LG អេឡិចត្រូនិច នឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រស៊េរីថ្មី ៣២អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS មានសមត្ថភាពក្នុងការបង្កើនកំរិតពណ៌ឲ្យកាន់តែភ្លឺល្អ។
ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អតិថិជនក្រុមហ៊ុន LG បានបន្ថែមកម្រិត HDR600 នៃពន្លឺឲ្យកាន់តែច្បាស់ និងមានបន្ថែមជម្រើស ការតភ្ជាប់ថ្មីយ៉ាងអស្ចារ្យ (Thunderbolt™ 3 compatibility)។
ម៉ូនីទ័រ LG ស៊េរីថ្មី នឹងដាក់បង្ហាញនៅក្នុងកម្មវិធី CES 2018 និងជាម៉ូនីទ័រដំបូងគេដែលបំពាក់ទៅដោយបច្ចេកវិទ្យា Nano IPS ដែលចូលរួមដំណើ ការជាមួយកម្មវិធី Nanometer-sized particles ទៅនឹងអេក្រង់ LED ដើម្បីស្រូបយករលកពន្លឺ។ ភាពអស្ចារ្យនេះជួយជំរុញកម្លាំង និងភាពសុទ្ធទៅលើពណ៌អេក្រង់ សម្រាប់ជាបទពិសោធន៍ នៃការទស្សនាថ្មី និងដូចពិតៗ។
ម៉ូនីទ័រប្រភេទថ្មីនេះអាចធ្វើការបង្ហាញដល់ទៅ៩៨ភាគរយ នៃស្រមោលពណ៌ DCI-P3 ដែលអាចប្រៀបទៅ និងម៉ូនីទ័រដែលប្រើប្រាស់ការងារក្រាហ្វិច (Graphic) របស់ Master Hollywood blockbusters។
លោក Chang Ik-hwan ប្រធានផ្នែកអាជីវកម្មព័ត៌មានវិទ្យារបស់ក្រុមហ៊ុន LG បានថ្លែងថា «ពួកយើងភាគច្រើនចំណាយពេលរាប់ពាន់ ម៉ោងនៅមុខម៉ូនីទ័រជារៀងរាល់ខែ ហើយទាំងដែលម៉ូនីទ័រភាគច្រើនវាមិនមែនជាផលិតផល ដែលមានបច្ចេកវិទ្យាល្អ ឬអេក្រង់ដែលមានការវិវត្តិ ចុងក្រោយនោះទេ»។ បុន្តែជាមួយបច្ចេកវិទ្យាម៉ូនីទ័រដ៍ប្រណិតចុងក្រោយរបស់ LG ពិតជាដំណោះស្រាយយ៉ាងអស្ចារ្យដែលអាចផ្តល់ នូវបទពិសោធន៍ ប្រើប្រាស់យ៉ាងរីករាយជាមួយ និងអេក្រង់កម្រិតគុណភាពភ្លឺច្បាស់ល្អឥត់ខ្ចោះ៕