(ភ្នំពេញ)៖ ពលរដ្ឋ និងពលករខ្មែរចំនួន៥៦រូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី វៀតណាម និងថៃ ត្រូវបានស្ថានទូតខ្មែរប្រចាំនៅប្រទេសទាំងនេះអន្តរាគមជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តមកកម្ពុជាវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ។

ក្រសួងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមពលរដ្ឋ និងពលករ៥៦រូបនោះ មាន៥នាក់នៅប្រទេសម៉ាឡេស៊ី ២៩នាក់ នៅប្រទេសវៀតណាម និង២២នាក់ នៅប្រទេសថៃ។

ពលរដ្ឋខ្មែរ៥រូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី បានត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ និងពលរដ្ឋខ្មែរនៅប្រទេសវៀតណាម ដែលទៅរកស៊ីលក់ឆ្នោត ត្រូវបានបញ្ជូនមកដល់កម្ពុជាថ្ងៃទី២៧ និង២៩ ខែធ្នូ ឆ្នាំ២០១៧។ ដោយឡែកពលរដ្ឋខ្មែរ២២រូប ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន ពនៅលើទូកនេសាទខុសច្បាប់នោះ ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖