(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំពិភាក្សាដោយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វេទិកានេះ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍ មេរៀន ព័ត៌មាន និងចំណេះដឹង អំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
វេទិកាកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលរៀបចំធ្វើឡើងនៅក្នុងសណ្ឋាគារភ្នំពេញ៕