(ភ្នំពេញ)៖ អតីតអភិបាលក្រុងបានលុង លោក អ៊ុក សំអុល ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨នេះ នៅម្តុំមន្ទីរពេទ្យព្រះកុសមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តរនតគិរី។
មន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការឃាត់ខ្លួនអតីតអភិបាល ក្រុងបានលុងនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅ។
បច្ចុប្បន្នជនសង្ស័យរូបនោះត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំបន្ត៕