ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលខេត្តកំពត ជំនួសលោក ចាន់ ចេស្តា
03-01-2018 07:20
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ។
ព្រះរាជក្រឹត្យរបស់ព្រះករុណា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ បានត្រាស់បង្គាប់៖ មាត្រា១៖ «ផ្ទេរភារកិច្ចឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខ័ណ្ឌដើមវិញ»។
មាត្រា២៖ តែងតាំងឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត»។
សូមជម្រាបថា មុនការសម្រេចតែងតាំងនេះ លោក ជាវ តាយ គឺជាអភិបាលរងខេត្តកណ្តាល៕
អភិបាលេខេត្តកំពតថ្មី លោក ជាវ តាយ និង លោក ចាន់ ចេស្តា