Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៩ ខែមករា នឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ពិសេសនៅតំបន់មាត់សមុទ្រ

03-01-2018 06:57

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីបញ្ហាអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី០៥​ រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិច ទៅបង្គួរក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ពិសេសបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ។

ក្រសួងធនធានទឹក បានបន្ថែមទៀតថា ជាមួយគ្នានោះ ស្ថានភាពសីតុណ្ហភាព ចាប់ពីថ្ងៃ០៣ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨៖ សីតុណ្ហភាពអប្បបរមា មានពី២៣-២៤ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី២៩-៣០ អង្សាសេ។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក៖