(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ នៅរង្វង់មូលវិមានឯករាជ្យ ពោលគឺខាងមុខផ្ទះរបស់នាយករដ្ឋមន្រ្តីតែម្តង គេសង្កេតឃើញថា មានជនមួយចំនួននៅតែបើកបរយ៉ាងអានាធិបតេយ្យ ដោយមិនគោរពច្បាប់ចរាចរណ៍ទាល់តែសោះ។
ការបើកបរទាំងម៉ូតូ និងរថយន្តបញ្ច្រាសទិសនៅវិមានឯករាជ្យយ៉ាងព្រោងព្រាតបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គមកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងក្រសែភ្នែកភ្ញៀវទេសចរ ដែលទាមទារឱ្យសមត្ថកិច្ចពាក់ព័ន្ធគួរមានវិធានការទប់ស្កាត់ និងរៀបចំសណ្ឋាប់ធ្នាប់នៅចំណុចនេះ ឱ្យបានល្អប្រសើរឡើងវិញ។
ខាងក្រោមនេះជាសកម្មភាពបើកបរយ៉ាងអានាធិបតេយ្យនៅរង្វង់មូលវិមានឯករាជ្យ ដែលថតដោយកាមេរ៉ាសុវត្ថិភាព៖