(ភ្នំពេញ)៖ ក្នុងខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ឲ្យក្រុមហ៊ុន និងរោងចក្រចំនួន១៤ថ្មីទៀត បង្កើតនៅកម្ពុជា ក្រោមទុនវិនិយោគជាង ១០០លានដុល្លារអាមេរិក ដោយបង្កើតការងារបានជាង២ម៉ឺនកន្លែង។
យោងតាមរបាយការណ៍ដែលបង្ហោះលើ Facebook ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន និងរោងចក្រដែលទើបបង្កើតថ្មីទាំង១៤រួមមាន៖
១៖ NA JUNG GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ៣.១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧២កន្លែង។
២៖ YONGHENGXING LEATHER (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ,មានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, មានទុនវិនិយោគប្រមាណ ៥.៥២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១កន្លែង។
៣៖ CYNTHIA GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់,មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ៨៦K ភូមិព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ៤.០៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៧៣កន្លែង។
៤៖ SILVER AGE KNITTING CO., LTD”: គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅភូមិលេខ ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល, មានទុនវិនិយោគប្រមាណ ៥.៨០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៥កន្លែង។
៥៖ YING YI INDUSTRY CO., LTD”: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, មានទីតាំងវិនិយោគស្ថិតនៅអគារលេខ០៩ សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, មានទុនវិនិយោគប្រមាណ ២.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៩៨កន្លែង។
៦៖ XING LONG CHOPPING BOARD (CAMBODIA) CO., LTD” គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។
៧៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន SWELL GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២២កន្លែង។
៨៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន XANATEX (CAMBODIA) GARMENT CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ១៤.៩៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧២៣កន្លែង។
៩៖ រោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CITY SPARK (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៦៨កន្លែង។
១០៖ Zone (Cambodia) Traveling & Handbags Co.,Ltd: គម្រោងបង្កើតរោងចក្រផលិតកាបូប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។
១១៖ Cambodian Meitai Home Textile Co.,Ltd: គម្រោងបង្កើតរោងចក្រវាយនភណ្ឌ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៩កន្លែង។
១២៖ ANT FEED CO.,LTD: គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។
១៣៖ DENSO (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រគ្រឿងបង្គុំរថយន្ត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២១.៤៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨២កន្លែង។
១៤៖ MINEBEA (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់បរិក្ខាពេទ្យ គ្រឿងបង្គុំពុម្ពលោហៈ គ្រឿងបង្គុំប្លាស្ទីកកង្ហារម៉ូទ័រ និងបាដាង ឧបករណ៍សិនស័ររំញ័រ, មានទីតាំងវិនិយោគស្ថិតនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគចំនួន ២៤.៦៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៣១៥កន្លែង៕