(ពោធិ៍សាត់)៖ លោក ប៊ិន វណ្ណា អភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តរបស់លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុក ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា នាល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានបណ្តាលឲ្យស្លាប់ចំនួន៥នាក់ ក្នុងនោះលោក សុទ្ធ តារា ក៏បានស្លាប់ផងដែរ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ខណៈ៤នាក់ទៀត (ស្រី៣នាក់) ស្លាប់នៅកន្លែងកើតហេតុ។
បើតាមលោក ប៊ិន វណ្ណា នៅកន្លែងកើតហេតុ ក៏មានអ្នករងរបួសជាច្រើននាក់ផងដែរ ដែលសុទ្ធតែសាច់ញាតិរបស់លោក សុទ្ធ តារា។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង ៥៖១៥នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ។
ហេតុការណ៍ការណ៍នេះ បង្កឡើងរវាងរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តម៉ាក Camery របស់លោក សុទ្ធ តារា រួចបន្តទៅបុកមួយគ្រឿងទៀត៕
«លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ»