Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: រថយន្តក្រុង បុកជាមួយរថយន្តប្រធានក្រុមប្រឹក្សាស្រុកក្រគរ រងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់ (ស្រី៣នាក់)

02-01-2018 17:45

(ពោធិ៍សាត់)៖ តាមសេចក្តីរាយការណ៍បឋមពី លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅវេលាម៉ោង ៥៖១៥នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ហេតុការណ៍ការណ៍នេះ បង្កឡើងរវាងរថយន្តក្រុង បុកជាមួយរថយន្តម៉ាក Camery របស់លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ៦នាក់ (ស្រី ៣នាក់) ក្នុងនោះមានជនជាតិបរទេស ១នាក់ផងដែរ។

បច្ចុប្បន្ននេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ដោយឡែកវត្ថុតាងរថយន្ត កម្លាំងសមត្ថកិច្ចកំពុងមមាញឹកស្ទូចទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕