(ភ្នំពេញ)៖ ​រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះបានចេញអនុក្រឹត្យមួយ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងរៀបចំប្រព័ន្ធទាំងនេះឡើងវិញ នេះបើយោងតាមសេចក្តីអនុក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ។

អនុក្រឹត្យរាជរដ្ឋាភិបាលមួយនេះ មានគោលបំណងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រង់ប្រព័ន្ធលូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ប្រកដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សំដៅធានាបាននូវសុវត្ថិភាព សុខភាព សាធារណៈ និងការអភិរក្សជីវចម្រុះ។

ដើម្បីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ជូនដល់ ភាគីពាក់ព័ន្ធនានា ក្រសួងបរិស្ថាន គ្រោងរៀបចំសិក្ខាសាលាមួយ នៅក្នុងពេលវេលាសមស្របខាងមុខ និងអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាព៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖