(ត្បូងឃ្មុំ)៖ ហេតុការណ៍ហិង្សាមួយបានកើតឡើង នៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ១ក្រុម បានយកពូថៅ ស្ទាក់កាប់ជនរងគ្រោះ១ក្រុមទៀតមានគ្នា៣នាក់ បណ្តាលឲ្យភាគីខាងជនរងគ្រោះស្លាប់ម្នាក់ របួសម្នាក់ ខណៈម្នាក់ទៀតបានរត់រួចខ្លួន។
មន្ត្រីនគរបាលប៉ុស្តិ៍ចុងជាច បានឲ្យដឹងថា ហេតុកាណ៍នេះបានកើតឡើងនៅរំលងអធ្រាត្រ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដែលជនរងគ្រោះទាំងនោះមានឈ្មោះ៖
១.ឈ្មោះធន់ សុធា អាយុ២០ឆ្នាំ រស់នៅភូមិ គោកចារ ឃុំគោកចារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់)
២.ឈ្មោះ ស៊្រី ម៉េងស្រូយ អាយុ១៨ឆ្នាំ រស់នៅភូមិ គោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)
៣.ឈ្មោះ គ្រន់ សុខគង់ អាយុ១៧ឆ្នាំរស់នៅ ភូមិតាមាឃចាស់ ឃុំគោកចារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (គ្មានរបួស)។
តាមរយៈការសន្និដ្ឋានរបស់មន្ត្រីនគរបាល ករណីជម្លោះខាងលើនេះ កើតឡើងដោយសាររឿងគំនុំ។ ក្រោយបង្កបទល្មើសរួចហើយ ក្រុមជនស្ស័យបានរត់គេចខ្លូនបាត់ ប៉ុន្តែបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន៕