(ភ្នំពេញ)៖ ក្នុងអំឡុងឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ កងយោធពលខេមរភូមិន្ទ បានធ្វើការហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កងទ័ពជាង ៣.៩សែននាក់ ដែលក្នុងនោះក៏មានពលទាហានថ្មីប្រមាណ ៤,៦៧០នាក់ ផងដែរ។ នេះបើតាមរបាយការណ៍ ការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ នៅថ្ងៃនេះ។
របាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមកងទ័ព ដែលបានឆ្លងកាត់ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល ក្នុងឆ្នាំ២០១៧នេះ រួមមានដូចតទៅ៖
១៖ ការហ្វឹកហ្វឺននៅសាលា
* ហ្វឹកហ្វឺនបណ្តុះបណ្តាល-បំប៉នបណ្តាសាលាចំនួន ៩,៤៤៣នាក់ស្មើនឹង៨២វគ្គ
* ហ្វឹកហ្វឺនចំណេះដឹងទូទៅ (ភាសា+ព័ត៌មានវិទ្យា) ចំនួន៧២៧នាក់ ស្មើនឹង១៥វគ្គ
* ហ្វឹកហ្វឺនពលទាហានថ្មីចំនួន ៤,៦៧០នាក់ ស្មើនឹង៤វគ្គ
២៖ លទ្ធផលហ្វឹកហ្វឺនតាមកងឯកភាព
* ហ្វឹកហ្វឹនបំប៉នជំនាញ និងពង្រឹងរបៀបរៀបរយ ចំនួន២៥,០០៤នាក់ ស្មើនឹង២២១វគ្គ
* ហ្វឹកហ្វឺននៅនឹងកន្លែង ចំនួន១២៧,២៨៤នាក់ ស្មើនឹង ១,៣៧២វគ្គ
* ហ្វឹកហ្វឺនអប់រំចិត្តសាស្រ្តចំនួន២០១,១០៩នាក់ ស្មើនឹង២,៣៦៦លើក
៣៖ លទ្ធផលហ្វឹកហ្វឺនក្រៅប្រព័ន្ធ
* ហ្វឹកហ្វឺនច្បាប់ផ្សេងៗ-សុខភាព ចំនួន២៤,៤៥៤នាក់ ស្មើនឹង២៥២លើក
៤៖ ហ្វឹកហ្វឺនក្រៅប្រទេសចំនួន ១៧៨៣នាក់ ស្មើនឹង៩ប្រទេស៕