(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទ បានប្រជុំបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនរបស់ ខ.ភ.ម និងប្រជុំផ្សព្វផ្សាយផែនការការងារហ្វឹកហ្វឺន ឆ្នាំ២០១៨ ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជការ នៃកងយោពលខេមរភូមិន្ទ នៅទីបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបផងដែរ៕