(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា ពេញ១ឆ្នាំ២០១៧ កើតឡើង៣៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ធ្លាក់ចុះ១៦៩ករណី ដោយបានឆក់យកជីវិតមនុស្ស១,៧៨០នាក់ កើនឡើង៦៣នាក់ និងអ្នករបួសចំនួន៥,៥៣៩នាក់ ធ្លាក់ចុះ១,០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍ ផ្លូវការដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨នេះ។
បើយោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ពេញ១ឆ្នាំ២០១៧៖
១៖ រាជធានីភ្នំពេញ កើតឡើងគ្រោះថ្នាក់ចរាចរណ៍ ៤៤៨ករណីស្លាប់១៦៨នាក់ និងរបួស៦០០នាក់
២៖ បន្ទាយមានជ័យ ២០៧ករណី ស្លាប់១០៩នាក់ និង របួស២៩៧នាក់
៣៖ បាត់ដំបង ១៨៧ករណី ស្លាប់៩៧នាក់ និងរបួស២៦៩នាក់
៤៖ កំពង់ចាម ១៨៧ករីណ ស្លាប់៩០នាក់ និងរបួស៣០៦នាក់
៥៖ កំពង់ឆ្នាំង ៨៣ករណី ស្លាប់៤៦នាក់ និងរបួស១៣៣នាក់
៦៖ កំពង់ស្ពឺ ១៥១ករណី ស្លាប់១២០នាក់ និងរបួស២៦៦នាក់
៧៖ កំពង់ធំ ១៨២ករណី ស្លាប់១២៤នាក់ និងរបួស២៣០នាក់
៨៖ កំពត ១៦៨ករណី ស្លាប់៨៦នាក់ និងរបួស២៤៦នាក់
៩៖ កណ្តាល ២២១ករណី ស្លាប់១៦០នាក់ និងរបួស២៩៨នាក់
១០៖ កោះកុង ៥៨ករណី ស្លាប់២៥នាក់ និងរបួស៩២នាក់
១១៖ ក្រចេះ ១៧៤ករណី ស្លាប់៦៨នាក់ និងរបួស២៧៣នាក់
១២៖ មណ្ឌលគិរី ៤៤ករណី ស្លាប់១៧នាក់ និងរបួស៨៨នាក់
១៣៖ ព្រះវិហារ ១០៨ករណី ស្លាប់៥៤នាក់ និងរបួស១៥៧នាក់
១៤៖ ព្រៃវែង ៩៩ករណី ស្លាប់៨៤នាក់ និងរបួស១១៤នាក់
១៥៖ ពោធិ៍សាត់ ២៤៧ករណី ស្លាប់៨៣នាក់ និងរបួស៤២៥នាក់
១៦៖ រតនគិរី ៧៥ករណី ស្លាប់៣១នាក់ និងរបួស១៣៧នាក់
១៧៖ សៀមរាប ៨៣ករណី ស្លាប់៦៧នាក់ និងរបួស១៣១នាក់
១៨៖ ព្រះសីហនុ ១៩៧ករណី ស្លាប់៧៨នាក់ និងរបួស២៨២នាក់
១៩៖ ស្ទឹងត្រែង ៩៣ករណី ស្លាប់៣៥នាក់ និងរបួស១៤៩នាក់
២០៖ស្វាយរៀង ១៦១ករណី ស្លាប់៥៥នាក់ និងរបួស២៨៨នាក់
២១៖ តាកែវ ១១៩ករណី ស្លាប់៩០នាក់ និងរបួស៣០៨នាក់
២២៖ ឧត្តរមានជ័យ ៤២ករណី ស្លាប់១៧នាក់ និងរបួស៨៩នាក់
២៣៖ កែប ៨២ករណី ស្លាប់១៣នាក់ និងរបួស១៤៤នាក់
២៤៖ ប៉ៃលិន ៥៨ករណី ស្លាប់១៨នាក់ និងរបួស១១៩នាក់
២៥៖ ត្បូងឃ្មុំ ៥៧ករណី ស្លាប់៤៥នាក់ និងរបួស៩៨នាក់៕