(ភ្នំពេញ)៖​ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីការផ្ដល់សេវាមូលនិធិសមធម៌សុខាភិបាល និងការបើកប្រាក់ឧបត្ថម្ភបន្ថែម ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដល់ជូន​កម្មករ កម្មការិនី ចាប់ពីឆ្នាំ២០១៨ តទៅ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ បានបញ្ជាក់ថា អត្ថប្រយោជន៍ដែលសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ជូននោះរួមមាន៖

ទី១៖ ចំពោះការផ្ដល់សេវាមូលនិធិសមធម៌សុខាភិបាល

ទី២៖ ចំពោះការបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មករនយោជិតជាស្ដ្រី ទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលកូន

ទី៣៖ ក្នុងករណីនិយោជកម្ចាស់ សហគ្រាស គ្រឹះស្ថាន (ម្ចាស់អាជីវកម្ម) ខកខានមិនបានទៅចុះបញ្ជីនៅ ប.ស.ស ដែលធ្វើឲ្យបងប្អូននិយោជិត បាត់បង់ប្រយោជន៍នោះ និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត ដូចអ្វីដែលរាជរដ្ឋាភិបាលផ្ដល់ជូន ក្នុងករណីមិនអនុវត្តតាមគោលការណ៍ខាងលើ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

ទី៤៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព ដល់មន្ដ្រីសាធារណៈ អតីតមន្ដ្រីរាជការ និងអតីតយុទ្ធជន។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖