(បាត់ដំបង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ដោយដកហូតបានថ្នាំញៀនជិត៤០កញ្ចប់។
មន្ដ្រីអាវុធហត្ថខេត្តបាត់ដំបង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧នេះថា ជនសង្ស័យទាំង៣នាក់ ដែលបានឃាត់ខ្លួននោះ ទី១៖ ឈ្មោះ ជុង កាន អាយុ៣១ឆ្នាំ, ទី២៖ ឈ្មោះ ឈួន សុភា អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ សៀង ស៊ីញ អាយុ១៩ឆ្នាំ។
ប្រភពដដែលបញ្ជាក់ថា ក្រោយឃាត់ខ្លួនកម្លាំងជំនាញអាវុធហត្ថ ដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ៣៧កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង និងម៉ូតូ០៣គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងជនសង្ស័យទាំង៣នាក់ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕