(រតនគិរី)៖ នាបរិវេណទីបញ្ជាការអ-ហខេត្តរតនគិរីក្នុងព្រឹកថ្ងៃ៣១ខែធ្នូឆ្នាំ២០១៧នេះបានរៀបចំពិធីសូត្រមន្តឡើងអាគារដ្ឋបាលថ្មីនិងអបអរសាទរឆ្លងឆ្នាំសកល,ជ័យជំនះ៧មករា(២០១៧-២០១៨)។
បើតាមអ្នករៀបចំកម្មវិធីប្រាប់ឲ្យដឹងថាអាគារថ្មី១ខ្នងមាន១០បន្ទប់ផ្តួចផ្តើមកសាងឡើងដោយលោកឧត្តមសេនីយ៍គឹម រស្មីមេបញ្ជាការអ-ហខេត្តនិងការចូលរួមពីមន្ត្រីអ-ហក្រោមឱវាទ,សប្បុរសជនផងដែរ ដែលមានតម្លៃ១២ ម៉ឺនដុល្លារ។
ក្នុងពិធីនេះដែរបាននិមន្តព្រះសង្ឃចំនួន៣១អង្គដែលមកពីបណ្តាវត្តផ្សេងៗក្នុងខេត្តរាប់បាត្រ,ប្រគេនភេសជ្ជៈ,បច្ច័យចូលបុណ្យ។
ពិធីតាមបែបព្រះពុទ្ធសាសនានេះដើម្បីសុំប្រសិទ្ធពរជ័យ, សុំសេចក្តីសុខចំរើនដល់កម្លាំងអ-ហនិងក្រុមគ្រួសារព្រមទាំងបង្ហាញពីការសាមគ្គីភាពរវាងថ្នាក់ដឹកនាំក្នុងអង្គភាពជាមួយមន្ត្រីអ-ហក្រោមឱវាទដែលបានខិតខំពុះពារគ្រប់ឧបសគ្គបម្រើប្រទេសជាតិនិងប្រជាជនដោយមិនខ្លាចនឿយហត់។
លោកឧត្តមសេនីយ៍ត្រីគឹម រស្មីមេបញ្ជាការអ-ហខេត្តបញ្ជាក់ឲ្យដឹងថាដើម្បីតបស្នងពួកគាត់ដែលះបង់កម្លាំងកាយ-កម្លាំងចិត្តដោយមិនខ្លាចនឿយហត់នោះអង្គភាពបានរៀបចំបាយសាមគ្គីនៅល្ងាចថ្ងៃនេះ(៣១ខែធ្នូឆ្នាំ២០១៧)ផងដែរ៕