(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកលីគកំពូលម្ពុជា ឆ្នាំ២០១៧ បានបញ្ចប់ហើយ គឺក្រុមបឹងកេត បានការពារជើងឯកបានសម្រេច ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ជាមួយនឹងលទ្ធផល ១០-៩ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។។
ការប្រកួតដ៏កក្រើកនេះ សម្រាប់ម៉ោងធម្មតា ៩០នាទីក្រុមទាំងពីរ បានទាត់បំប៉ោងសំណាញ់ទីគ្នា ១គ្រាប់ម្នាក់ ។ ដោយរក្សាលទ្ធផលស្មើគ្នា ១-១ ដូច្នេះ គណៈកម្មការបានសម្រេចបន្ថែមម៉ោង ១៥នាទី ២ដង ដើម្បីកាត់សេចក្តី តែក្រុមទាំងពីរ មិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានឡើយ ។ លុះឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ក្រុមបឹងកេត ស៊ុតចូល ១០គ្រាប់ ខណៈក្រសួងការពារជាតិស៊ុតចូល ៩គ្រាប់ប៉ុណ្ណោះ ដូច្នេះជើងឯក គឺបានទៅក្រុមបឹងកេត ហើយក៏ជាលើកទី៣ ដែលបឹងកេតបានលើកពាននេះផងដែរ៕