(កណ្តាល)៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល អនុប្រធានសមាគមអតីតយុទ្ធជនតំណាងនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទ នាយសេនាធិការចំរុះ និងជាប្រធានអគ្គលេខាធិការគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រធានកត្តិយស, លោឧត្តមសេនីយ៍ ឈៀ សុីដារ៉ា ប្រធានអតីតសមាគមយុទ្ធជនខេត្ត និងលោកឧកញ៉ា សុខ ស្រស់ ប្រធានសភាពានិជ្ជកម្មខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ១ខ្នងទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបាននាំយកថវិកា គ្រឿងបរិភោគ ឧបភោគមួយចំនួន ជូនដល់លោក កង ភួនជាអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ និងសមាជិកអតីតយុទ្ធជនចំនួន១៥នាក់ផ្សេងទៀត ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ដែលជាអំណោយនាយឧត្តមសេនីយ៍ គន់ គីម ។
អញ្ជើញចូលរួមអមដំណើរក្នុងឱកាស់នោះរួមមាន លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយ នាយរងកងរាជអាវុធហត្ថខេត្តស្រុក មេបញ្ជាការរងសឹករងខេត្ត ស្នងការរងខេត្ត និងអាជ្ញាធរដែនដីមួយចំនួនទៀត។
ក្នុងថ្ងៃដដែលនោះលោកឧត្តមសេនីយ៍ សំ តុលា និង លោកឧកញ៉ា សុខ ស្រស់ ព្រមទាំងក្រុមការងារបានបន្តចុះសួរសុខទុក្ខនិងយកអំណោយជូនដល់អតីតគ្រូបង្រៀន ប្រជាពលរដ្ឋ និង នាយ នាយរងទាហាននៃកងរាជអាវុធហត្ថ ដែលជួបការលំបាកខ្វះខាតរួមមាន៖
១.គ្រួសារឈ្មោះ អ៊ុក សែម អតីតព្រឹទ្ធាចារ្យគ្រូបង្រៀនបីជំនាន់ ភេទប្រុស អាយុ៨៨ឆ្នាំ រស់នៅភូមិអង្គជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបច្ចប្បន្នលោកគ្រូកំពុងមានជំងឺនៅផ្ទះជាមួយកូន។
២.គ្រួសារឈ្មោះ នួន ផាណា ដែលមានជីវភាពខ្វះខាត ជួបការលំបាកមានកូន៥នាក់ និង ចៅ៧នាក់ រស់នៅភូមិស្តៅកន្លែងពី ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.គ្រួសារអនុសេនីយ៍ទោ ជា សំអឿន កម្លាំងកងវរអន្តរាគមន៍ រស់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤.ព្រឹន្ទបាលឯក សុិន សុីថៃ រស់នៅភូមិបឹងកណ្តាល ឃុំខ្ពបបាទៀវ ស្រុកលេីកដែកខេត្តកណ្តាល។
សរុបចំណាយអស់ថវិកាជាង១០លានរៀល ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មី ពីសំណាក់នាយឧត្តមសេនីយ៍ គន់ គីម នាយឧត្តមសេនីយ៍ សៅ សុខា លោកបណ្ឌិត ម៉ៅ ភិរុណ ឧត្តមសេនីយ៍ មេបញ្ជាការសឹករងខេត្ត ដល់កងកម្លាំង ប្រជាពលរដ្ឋ អតីតគ្រូបង្រៀន ទាំងអស់។
ក្រុមគ្រួសារអតីតសមាគមយុទ្ធជន អតីតព្រឹទ្ធាចារ្យគ្រូបង្រៀនបីជំនាន់ ប្រជាពលរដ្ឋនិង នាយ នាយរងទាហ៊ាន នៃកងរាជអាវុធហត្ថ ទាំងអស់ មានសេចក្តីត្រេក អរយ៉ាងខ្លាំង និង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនសម្តច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំអតី សមាគមយុទ្ធជនគ្រប់លំដាប់ថ្នាក់ អោយមានសុខភាពល្អ ដើម្បីដឹកនាំប្រទេសជាតិអោយរីកចំរើននិងមានសុខសន្តិភាពដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗរូបចង់បាន និងបាននាំគ្នា ប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត មិនទៅចាញ់បោកពួកអគតិដើរបោកប្រាស់និងក្បត់ជាតិមួយចំនួន បានតែនិយាយនិងបំរើ ផលប្រយោជន៍បរទេសនោះឡើយ៕