(ភ្នំពេញ)៖ ដោយសម្លឹងទីផ្សារប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅកម្ពុជា មានតម្រូវការកាន់តែខ្ពស់ពីសំណាក់យុវវ័យនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន MSC និងមជ្ឈមណ្ឌលសម្រស់នារីខ្មែរ សហការជាមួយក្រុមហ៊ុន Jin Sung Globol Vison Co,.LTD របស់កូរ៉េ បាននាំមកនូវផលិតផលម៉ាក Truelzyme ជាគ្រឿងសម្អាងថែរក្សាសម្រស់បុរស-នារី និងសម្ភារកែសម្ផស្សមានគុណភាពខ្ពស់ប្រកបដោយគុណភាព និងបច្ចេកវិទ្យាខ្ពស់សម្រាប់បំពេញតម្រូវការរបស់អតិថិជននៅកម្ពុជា។
ក្នុងឱកាសចាប់ដៃគូសហប្រតិបត្តិការរវាងអ្នកវិនិយោគិនកម្ពុជា និងកូរ៉េ គេឃើញមានវត្តមានតារ៉ាម៉ូឌែលរបស់កូរ៉េពីរដួងបានញ្ជើញចូលរួមគឺលោក ចូហ្សូ មួន និងបវរកញ្ញា ណាស៊ីល ហុង និងអ្នកសិល្បករខ្មែរជាច្រើនរូបផងដែរ។
លោកស្រី ហៃ តារា នាយិការក្រុមហ៊ុន MSC បានថ្លែងថា Truelzyme ជាផលិតផលផ្សំឡើងពីធម្មជាតិមួយរយភាព មិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសសម្រាប់នារីមានផ្ទះពោះក៏អាចប្រើប្រាស់បានមិនប៉ះពាល់ដល់ទារក្នុងផ្ទៃ និងម្តាយ។
លោកស្រី ហៃ តារា បានបន្តថា Truelzyme នឹងប្តេជ្ញាចិត្តខិតខំប្រឹងប្រែងបន្តបម្រើសេវាកម្មនូវផលិតផលដែលមានគុណភាពខ្ពស់តាម ស្តង់ដារអន្តរជាតិ ពីប្រទេសល្បីៗ នៅលើពិភពលោកដើម្បីឆ្លើយតប និងបំពេញតម្រូវការដល់អតិថិជនសម័យទំនើប។
អ្នកស្រី ហុង គុយរី នាយកប្រតិបត្តិក្រុមហ៊ុន Jin Sung Globol Vison Co,.LTD បានថ្លែងថា ដោយសារតែនាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដូច្នេះហើយទើបអ្នកស្រីសម្រេចចិត្តជ្រើសរើសទីផ្សារនៅកម្ពុជា ដើម្បីវិនិយោគលើផ្នែកគ្រឿងសម្អាងតែម្តង៕