(ភ្នំពេញ)៖ លោក ផែង វណ្ណៈ ដែលត្រូវបានគេស្គាល់ថា ជាអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook ដ៏សកម្មមួយរូប ត្រូវបានជនអនាមិកចូលវាយប្រហារ (Hack) Page Facebook របស់លោក យកទៅប្រើប្រាស់ និងបានបង្ហោះដាក់លក់កាំភ្លើងខុសច្បាប់។
តាមរយៈបណ្តញសារព័ត៌មាន Fresh News នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ផែង វណ្ណៈ បានឲ្យដឹងថា «Page Facebook របស់ខ្ញុំ ត្រូវបានជនមិនស្គាល់មុខ Hack យកទៅប្រើកាល ពីយប់មិញនេះ ដូច្នេះរាល់ការបង្ហោះក្នុង Page មួយនេះ ខ្ញុំសូមបដិសេធចោលទាំងស្រុងចាប់ពីពេលនេះតទៅ»។
ជាមួយគ្នានេះដែរ លោក ផែង វណ្ណៈ ក៏បាននិងកំពុងរៀបចំពាក្យបណ្ដឹង ទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួន អ្នកប្រព្រឹត្តយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕