(ភ្នំពេញ)៖ ភូមិមូលកុងទីន័រផាប់ បានបើកសម្ពោធជាផ្លូវការហើយ ដែលក្នុងនោះមានវត្តមានតារាល្បីៗជាច្រើនបានចូលរួមដូចជា៖ កញ្ញាឪក សុគន្ធកញ្ញា និង ក្រុម 6-LIGHT ដែលមានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ហើយបងប្អូនដែលបានចូលរួមរំភើបរីករាយយ៉ាងខ្លាំង និងមានការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងមូល។

​កម្ម​វិធីនារាត្រីកាលពីថ្ងៃទី២៨ ខែធ្នូនោះ គឺមានការសហកាជាមួយស្រាបៀរ hite ដែលជាស្រាបៀរពេញនិយមបំផុត ពីប្រទេសកូរ៉េ ជាមួយនឹងរសជាតិដើមពិតៗ រសជាតិស្រាលស្រទន់ ជាមួយនឹងភាពទាន់សម័យ បានចែករំលែក និងផ្ដល់នូវភាពសប្បាយរីករាយជាមួយនឹងរង្វាន់សម្រាប់ផ្សងសំណាងដល់ភ្លៀវកិត្តយសដែលបានចូលរួមក្នុងកម្មវិធីក្នុងរាត្រីនោះ។

​ដោយមានការរៀបចំយ៉ាងល្អប្រណិតជាមួយនឹងមុខម្ហូបដ៏ឈ្ងុយឆ្ញាញ់ និង ដ៏ពេញនិយមជាច្រើនមុខ ប្រកបដោយផាសុខភាព ស្របជាមួយបរិយាកាសល្អ ទើបធ្វើឲ្យមានការសរសើរយ៉ាងច្រើន ពីសំណាក់ភ្ញៀវភាគច្រើន ដែលបានចូលរួមថា «ភូមិមូលផាប់ មានទីតាំងធំទូលាយ ហើយការរៀបចំប្រកបដោយភាពច្នៃប្រឌិត ពិសេសម្ហូបនៅទីនេះមានរសជាតិឆ្ងាញ់ និងសេវាកម្មល្អ កាន់តែពិសេសមានស្រាបៀរ hite ដែលជាបៀររសជាតិឆ្ញាញ់ថ្មីនៅទីនេះទៀតផង»

ភូមិមូលកុងទីន័រផាប់ នឹងបន្តរកអ្វីដែលថ្មីប្លែក ដ៏សប្បាយរីករាយ ជូនដល់ដល់អតិថិជន!