(ភ្នំពេញ)៖ ដើម្បីអប់អរសាទរបុណ្យចូលឆ្នាំសកល ភូមិមូលកុងទីន័រផាប់បានបើកសម្ពោធជាផ្លូវការហើយ ដែលក្នុងនោះមានវត្តមានតារាល្បីៗ ជាច្រើនបានចូលរួមដូចជា៖ កញ្ញា ឱក សុគន្ធកញ្ញា និងក្រុម 6-LIGHT ដែលធ្វើឲ្យមានភ្ញៀវកិត្តយសចូលរួមយ៉ាងច្រើនកុះករ ហើយបងប្អូនដែលបានចូលរួមរំភើបរីករាយយ៉ាងខ្លាំង និងមានការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្មវិធីទាំងមូល នាពេលថ្មីៗនេះ។

​កម្ម​វិធីនារាត្រីនោះផងដែរ មានការសហកាជាមួយស្រាបៀរ hite ដែលជាស្រាបៀរដែលពេញនិយមបំផុតពីប្រទេសកូរ៉េ ជាមួយនឹងរសជាតិដើមពិតៗ រសជាតិស្រាលស្រទន់ជាមួយនឹងភាពទាន់សម័យបានចែករំលែក និងផ្ដល់នូវភាពសប្បាយរីករាយជាមួយ នឹងរង្វាន់សម្រាប់ផ្សងសំណាងដល់ភ្លៀវកិត្តយសដែលបានចូលរួមក្នុងកម្មវិធីក្នុងរាត្រីនោះ។

​ដោយមានការរៀបចំយ៉ាងល្អប្រណិតជាមួយនឹងមុខម្ហូបដ៏ឈ្ងុយឆ្ញាញ់ និងដ៏ពេញនិយមជាច្រើនមុខ ប្រកបដោយផាសុខភាព ស្របជាមួយបរិយាកាសល្អ ទើបធ្វើឲ្យមានការសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវភាគច្រើនដែលបានចូលរួមថា «ភូមិមូលផាប់មានទីតាំងធំទូលាយ ហើយការរៀបចំប្រកបដោយភាពច្នៃប្រឌិតពិសេសម្ហូបនៅទីនេះមានរសជាតិឆ្ងាញ់ និងសេវាកម្មល្អកាន់តែពិសេសមានស្រាបៀរ hite ដែលជាបៀររសជាតិឆ្ញាញ់ថ្មីនៅទីនេះទៀតផង»

ភូមិមូលកុងទីន័រផាប់ នឹងបន្តរកអ្វីដែលថ្មី និងល្អសម្រាប់អតិថិជនបន្តទៀត៕