(ភ្នំពេញ)៖ ថ្មីៗនេះ កំពូលតារាច្រៀង ខេមរៈ សិរីមន្ត្ត ត្រូវបានមហាជន​ទូទៅសង្កេតឃើញ លោកកាន់ទូរស័ព្ទដៃទំនើប និងចុងក្រោយបំផុត របស់ពិភពលោក ម៉ាក «Essential» ផលិត ផលដោយ​សហរដ្ឋអាមេរិក ដែលមាន Camera អាចថតជុំវិញខ្លួនយើងបាន ទាំងរូបភាព ឬជាវីដេអូច្បាស់ល្អកំ​រិត ៤K ហើយកំពូលតារាចម្រៀង លោក ​ខេមរៈ សិរីមន្ត បានប្រើប្រាស់​ទូរស័ព្ទ​ម៉ាក​ទំនើបបំផុតនេះ មុនគេបង្អស់នៅកម្ពុជា។

អ្វីដែលគួរឲ្យកត់សំគាល់ គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត្ត បានធ្វើឲ្យមហាជនគ្រប់ស្រទាប់ បានស្តាប់នូវបទចម្រៀង ដ៏សែនពីរោះ​មុនដំបូង ​ក្រោយលោក​បានចូល​ ក្នុងផលិតកម្ម​ហង្សមាសនោះ គឺបទ «ស្ទឹងត្រែងបងអើយ!» របស់ផលិតកម្មហង្សមាស ដែលកំពូលតារាចម្រៀង​ ខេមរៈ សិរីមន្ត ទើបតែចូល​សោះ ស្រាប់តែផ្ទុះកក្រើក ពេញនិយមគ្រប់ៗគ្នាតែម្ដង។

មិនត្រឹមប៉ុណ្ណោះ ​លោក ខេមរៈ សិរីមន្ត បានចេញបទជាបន្តបន្ទាប់ ជាពិសេសបទញាក់កន្ត្រាក់​អារម្មណ៍ ដូចជាបទ «ក្បាច់ពស់» បទ «ចឹងអីវិន» និងបទមនោសញ្ចេតនា «ឱសង្សាអើយ ឲ្យបង​សូមទោស», បទ «ទ្រាំៗទៅធ្វើម្តេចបើយើងស្រឡាញ់គេ» និងបទ «អស់សិទ្ធថែ​តែនៅបារម្ភ»។ ចុងក្រោយអ្វីដែលសំខាន់ គឺកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប្រើទូរស័ព្ទដៃទំនើបចុងក្រោយ របស់ពិភពលោកនោះ គឺម៉ាក «Essential» ជាផលិតផលរបស់សហរដ្ឋអាមេរិក មុនគេបង្អស់អស់នៅក្នុងប្រទេសកម្ពុជា៕