ម្ដាយបង្កើតរបស់លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា បានទទួលមរណភាពដោយជរាពាធ
30-12-2017 12:07
(ភ្នំពេញ)៖ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ឈិម រ៉េម កំពុងតែមានទុក្ខជាទម្ងន់ ដោយសារម្ដាយរបស់លោក បានទទួលមរណភាព។
ឧបាសិកា ឡៅ គឹមស្រេង អាយុ៩៦ឆ្នាំ ទទួលមរណភាពនៅវេលាម៉ោង០៥៖១៥នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២១៧នេះ ដោយជរាពាធ។
ព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមពិធីបុណ្យម្ដាយរបស់លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការគណៈកម្មការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ឈិម រ៉េម។
ទំាំងកម្មវិធីបុណ្យសព និងពិធីបុណ្យ៧ថ្ងៃ ប្រារព្វធ្វើឡើងនៅក្នុងបរិវេណវត្តលង្កា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ៕