(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបញ្ចប់មុខតំណែងទីប្រឹក្សាម្នាក់ គឺលោក ទា គីមហុង, នេះបើតាមសេចក្ដីប្រកាស ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។
សេចក្ដីប្រកាសបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបញ្ចប់មុខតំណែងលោក ទា គីមហុង ពីទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ»។
សូមអានខ្លឹមសារលម្អិតនៃ សេចក្ដីប្រកាសរបស់សម្ដេច ស ខេង ដែលមាននៅខាងក្រោមនេះ៖