(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គន្ធធារ៉ា, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន៖ ២៩ ខែធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់ ដែលខ្មែរគ្រប់និន្នាការនយោបាយ «ឈ្នះទាំងអស់គ្នា»
២៖ វិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៣ចំណុច៖ ការគិតអគតិមកលើកម្ពុជា, ការជ្រៀតជ្រែកពីប្រទេសក្រៅ, សមាសភាពរាជរដ្ឋាភិបាល
៣៖ រឿងបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន តុលាការបង្គាប់លោក សម រង្ស៊ី សងដើមបណ្តឹងប្រមាណ ១លានដុល្លារ និងពិន័យចូលរដ្ឋ ១០លានរៀល
៤៖ លោក ម៉ម សូណង់ដូ ប្រកាសមិនចូលបំភ្លឺជូន តុលាការតាមការកំណត់នោះទេ ខណៈកំពុងស្ថិតនៅប្រទេសបារាំង
៥៖ ក្រសួងបរិស្ថាន៖ ចាប់ឆ្នាំ២០១៨ សមត្ថកិច្ចនឹងចាប់ផ្ដើមពង្រឹងការត្រួតពិនិត្យការនាំចូល ការផលិត និងការចែកចាយថង់បា្លស្ទិកស្ដើងមានដៃយួរ
៦៖ លោក ហ៊ុន ម៉ាណែត៖ គិតមកដល់ថ្ងៃនេះ មានរយៈពេល១៩ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិល ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន
៧៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ នយោបាយ «ឈ្នះឈ្នះ» មិនមែនរបស់អ្នកណាម្នាក់នោះទេ គឺសម្រាប់ជាតិទាំងមូល និងសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា
៨៖ អតីតសមាជិកអតីតបក្សសង្គ្រោះជាតិ ៩៥១នាក់ហើយ ដែលបានមកប្រកាសទ្រព្យសម្បត្តិ នៅអង្គភាពប្រឆាំងអំពើពុករលួយ
៩៖ ក្រសួងពាណិជ្ជកម្ម ព្រមានចាត់ចំណាត់ការផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬអ្នកនាំចូលណា ដែលបំពានសិទ្ធិផ្តាច់មុខ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ទីបំផុត «UN សម្រេចហាមកប៉ាល់កូរ៉េខាងជើង ០៤គ្រឿង មិនឲ្យចូលចតកំពង់ផែនានា» តបតាមសំណើពីសហរដ្ឋអាមេរិក!
២៖ ទីបំផុត «Apple ចេញមុខសុំទោសអតិថិជនហើយ» ជុំវិញការធ្វើឲ្យ iPhone ចាស់ៗដើរយឺត និងបង្កឲ្យមានកំហឹងជាច្រើន!
៣៖ គ្រោះរញ្ជួយដី ៥.៧រ៉ិចទ័រ វាយប្រហារហ្វីលីពីន «មិនបានបង្កការខូចខាត និងមនុស្សរងគ្រោះឡើយ»
៤៖ វៀតណាមខាតបង់រហូតដល់ «៥៤៤លានដុល្លារអាមេរិក» ដោយសារវីរុសវាយលុកកុំព្យូទ័រនៅឆ្នាំ២០១៧!
៥៖ក្តៅគគុក! «មេពន្ធនាគារម៉ិចស៊ីកូ គាំងបេះដូងស្លាប់» ដោយសារក្រុមទណ្ឌិត ព្រួតគ្នាហែកគុក នៅរដ្ឋ Baja...
៦៖ ព័ត៌មានក្តៅ! កូរ៉េខាងត្បូង «រឹបអូសកប៉ាល់ដឹកប្រេង ដោតទង់ជាតិហុងកុង» ដោយសង្ស័យលួចលាក់ផ្ទេរប្រេងឲ្យកូរ៉េខាងជើង...
៧៖ បទវិភាគអន្តរជាតិ៖ តើចេតនា លោក ត្រាំ ទទួលស្គាល់ហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែល ធ្វើឡើងដើម្បីសន្តិភាពមជ្ឈិមបូព៌ា ឬដើម្បីប្រយោជន៍អាមេរិកខ្លួនឯង?