(ភ្នំពញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។

បើតាមលទ្ធផលនេះបានបង្ហាញថា បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមកពីគណបក្សចំនួន៤ សរុបចំនួន៣៧២នាក់ (ស្រី៤៩នាក់) ក្នុងនោះជាបេក្ខជនពេញសិទ្ធិចំនួន១៨៦នាក់ និងបេក្ខជនបម្រុង១៨៦នាក់៕