(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបំពាក់អាវុធ ដល់កងកម្លាំងអន្តរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ក្នុងពិធីនេះ មានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីស្នងការរង អធិការខណ្ឌទាំង១២ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕