(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ លោក ឡោក ហ៊ួរ បានជម្រាបជូនទៅសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ក្នុងសង្កែ បានប្រាប់ទៅសមាជិកក្រុមប្រឹក្សាឃុំទាំង១០ ដើម្បីត្រៀមខ្លួនដែលជាអង្គបោះឆ្នោត ព្រឹទ្ធសភា ត្រូវអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់គ្នានៅខែកុម្ភៈឆ្នាំ២០១៨នេះ ដើម្បីទទួលបានជ័យជំនៈក្នុងព្រឹទ្ធសភា។
លោកបានថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងអង្គប្រជុំនៅទីស្នាក់ការបក្សស្រុកសង្កែ ដោយមានការចូលរួមពី ប្រធានគណបក្សស្រុក ប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំទាំង១០ ដើម្បីត្រៀមខ្លួនដែលជាសមាជិក អង្គបោះឆ្នោតព្រឹទ្ធសភា នឹងទទួលបានជ័យជំនះ។
លោកបានជួបសំណេះសំណាល និងរំលឹកជាមួយសមាជិកក្រុមប្រឹក្សាឃុំទើបរៀបចំសុពលភាពថ្មីៗទាំងអស់ថា ក្នុងនាមគណបក្ស CPP បានសប្បាយចិត្តរីករាយ និងសូមស្វាគមន៍ អតីតសមាជិកបក្សសង្រ្គោះជាតិ ដែលបានមករួមរស់នៅធ្វើការនៅមូលដ្ឋានជាមួយគ្នា ដោយយើងមិនដែលប្រកាន់និន្ននាការអតីភាពអ្វីឡើយទោះជាសមាជិកបក្សណាក៏អាចមករួមរស់នៅជាមួយបក្ស CPP បានគ្រប់និន្ននាការ នយោបាយរយៈពេលកន្លងមកនេះ។
លោកតំណាងរាស្រ្តបានបញ្ជាក់ថា «យើងទាំងអស់គ្នាបានប្រជុំជាមួយគ្នា នាល្ងាចនេះដើម្បីរំលឹក និងពង្រឹងដល់សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវចេះស្រឡាញ់គ្នា មានសាមគ្គីភាពផ្ទៃក្នុង បានល្អត្រៀមរៀបចំខ្លួនជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលជាសភាជាន់ខ្ពស់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីដណ្តើមបានអាសនៈឲ្យបានច្រើនបន្តដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងបន្តទៀត»៕