Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លាស់ប្តូរប្រធានពន្ធនាគារខេត្តព្រះវិហារ, លោក យុន ម៉ានី ជំនួសលោក ហេង ហ៊ួន ដែលចូលនិវត្តន៍

29-12-2017 17:27

(ព្រះវិហារ)៖ លោក យុន ម៉ានី អតីតអនុប្រធានពន្ធនាគារខេត្តកំពង់ធំ បានចូលកាន់តំណែងជាប្រធានពន្ធនាគារខេត្តព្រះវិហារ នៅថ្ងៃនេះ ដើម្បីជំនួសលោក ហេង ហ៊ួន ប្រធានចាស់ដែលបានចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែងរបស់ប្រធានពន្ធនាគារខេត្តព្រះវិហារថ្មីនេះ ត្រូវ​បានធ្វើឡើងក្រោមវត្តមាន លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូបទៀតផងដែរ។

លោក ប៉ាវ ហមផាន និងលោក អ៊ុន ចាន់ដា បានស្វាគមន៍ចំពោះវត្តមានលោកប្រធានពន្ធនាគារថ្មី សម្រាប់ខេត្តព្រះវិហារ ដែលត្រូវប្រកាសចូលកាន់ តំណែងនៅថ្ងៃនេះ ហើយលោកសូមផ្តាំផ្ញើរឲ្យលោកប្រធានពន្ធនាគារថ្មី ត្រូវសហការសាមគ្គីជាមួយមន្រ្តីក្រោមឱវាទ ដើម្បីដឹកនាំអង្គភាពពន្ធនាគារខេត្ត ឲ្យមានការរីកចំរើន។

ដោយឡែក លោក យុន ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារថ្មី ក៏បានឡើងប្តេជ្ញាចិត្តថា នឹងអនុវត្តតួនាទីរបស់លោកឱ្យបានខ្ជាប់ខ្ជួន​ប្រកបដោយការយកចិត្តទុកដាក់៕