Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រាន់លឺថា Silento ម្ចាស់បទ Watch Me (Whip/Nae Nae) មកច្រៀងផ្ទាល់នៅស្រុកខ្មែរ ផ្អើលមនុស្សរាប់សែនអ្នក រង់ចាំមើលនៅថ្ងៃ GANZBERG Countdown (Video Inside)

29-12-2017 16:56

(ភ្នំពេញ)៖ នេះជារឿងដ៏ភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាក្រៃលែង សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រ ដែលតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយភាពវ័យក្មេងរបស់អាមេរិក Silento មកឆ្លងឆ្នាំក្នុងប្រទេសកម្ពុជា ដោយមានវត្ដមាននៅក្នុងការប្រគំតន្ដ្រីខ្នាតយក្ស GANZBERG Uber Countdown Music Festival។

អ្នករ៉េបអាមេរិកាំង ដែលមានវ័យត្រឹមតែ ១៩ឆ្នាំ និងមានឈ្មោះដើមថា Ricky Lamar Hawk រូបនេះ ត្រូវបានមហាជនជាច្រើនស្គាល់ និងមានអ្នកគាំទ្រលើសលប់ ក្រោយពីផ្ទុះបទចម្រៀងចំណងជើងថា « Watch Me (Whip/Nae Nae)» កាលពីដើមឆ្នាំ២០១៥។ សម្រាប់បទចម្រៀងនេះផ្ទាល់ ក៏មានការទស្សនាជាង ១កោដិដង នៅក្នុងយូធូប ដែលជាចំនួនមួយដ៏ច្រើនក្នុងវិស័យចម្រៀងរបស់អាមេរិក។

ជាមួយគ្នានេះ ក្រុមហ៊ុន GANZBERG ក៏បានអញ្ជើញតារាចម្រៀងវ័យក្មេងរូបនេះ Silento មកសម្ដែងក្នុងការប្រគំតន្ដ្រី GANZBERG Uber Countdown Music Festival ដែលនឹងធ្វើឡើងចំនួន ០៣ ថ្ងៃជាប់គ្នាគឺ ២៩, ៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ក្នុងខេត្ដសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដែលនឹងធ្វើឲ្យឆាកតន្ត្រីទាំងមូលកក្រើក និងពោរពេញទៅដោយភាពសប្បាយរីករាយ។

អ្វីដែលកាន់តែពិសេសនោះ គឺនឹងមាន ១០ស្ថានីយ៍ទូរទស្សន៍ធ្វើការផ្សាយផ្ទាល់ ពីព្រឹត្ដិការណ៍ខ្នាតយក្សនេះ ដែលនេះជាលើកទីមួយ និងមិនធ្លាប់មានពីមុន ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយបើតាមការសំភាសន៍ពីយុវវ័យមួយចំនួន បានឲ្យដឹងថា ពួកគេពិតជារំភើប និងសប្បាយរីករាយជាខ្លាំង ក្រោយពីលឺដំណឹងថា Silento នឹងមកស្រុកខ្មែរ ច្រៀងផ្ទាល់ ដែលនេះជាឱកាសដ៏កម្រមួយ ដែលអាចធ្វើឲ្យពួកគេមក ទស្សនា និងស្ដាប់ការច្រៀងផ្ទាល់របស់តារារូបនេះ ព្រោះតែពួកគេធ្លាប់តែទស្សនាក្នុងយូធូប ហើយពួកគេនឹងហៅមិត្ដភិក្ដទៅទស្សនាទាំងអស់គ្នា។

ដូច្នេះកុំភ្លេចតាមដានទាំងអស់គ្នា និងបងប្អូនទាំងអស់អាចអញ្ជើញចូលរួមទស្សនាការប្រគំតន្ដ្រី ដោយផ្ទាល់នៅកោះពេជ្រ និងសៀមរាប ថ្ងៃទី៣០-៣១ ខែធ្នូ ខាងមុខនេះ!

តោះមកទស្សនាវីដេអូខាងក្រោម ថាតើ Silento និយាយអ្វីខ្លះមុនមកស្រុកខ្មែរ? ទស្សនាវីដេអូបទចម្រៀង « Watch Me (Whip/Nae Nae)» ខាងក្រោម៖
Link Video: https://www.youtube.com/watch?v=vjW8wmF5VWc
Link Video: https://www.youtube.com/watch?v=YHPgUacAKPs
Link Video: https://www.youtube.com/watch?v=NZp_axebSfQ