(ភ្នំពេញ)៖ ចំណេះដឹងមួយដែលសំខាន់មិនអាចខ្វះបាន និងជំនួយបន្ថែមឲ្យកាន់តែច្បាស់ដល់គណនេយ្យករ ហិរញ្ញិក និងសវនករ ក្នុងការបំពេញកិច្ចការងាររបស់ខ្លួនប្រចាំថ្ងៃ នោះគឺចំណេះដឹងដែលទាក់ទងនឹងជំនាញពន្ធដារកម្ពុជា, បើសិនជាលោកអ្នកចង់ដឹងពីប្រព័ន្ធពន្ធដារកម្ពុជា របៀបគណនាពន្ធទៅលើប្រាក់បៀវត្សបុគ្គលិក ពន្ធកាត់ទុក ពន្ធលើប្រាក់ចំណេញ ពន្ធអាករលើតម្លៃបន្ថែម (VAT) និងពន្ធដទៃទៀត រួមទាំងកាតព្វកិច្ចបង់ពន្ធអោយកាន់តែច្បាស់លាស់នោះ លោកអ្នកអាចសិក្សាជាមួយវគ្គសិក្សាលើជំនាញពន្ធដារកម្ពុជា នៅវិទ្យាស្ថាន CamEd Business School។
បញ្ហាប្រឈមរបស់ក្រុមហ៊ុន ឬរោងចក្រនានាមួយចំនួននាពេលបច្ចុប្បន្ន ក៏អាចរាប់បញ្ចូលទាំងបញ្ហាបង់ពន្ធនេះដែរ ដូចការការបង់ពន្ធលើស ការបង់ពន្ធខ្វះ ការប្រកាសពន្ធខុស ដែលនាំអោយក្រុមហ៊ុន ឬរោងចក្រទទួលនូវការផាកពិន័យ ឬហានិភ័យដែលនាំអោយមានការខាតបង់ប្រាក់ចំណេញក្រុមហ៊ុន នេះក៏ដោយសារខ្វះខាតនូវធនធានមនុស្ស ឬបុគ្គលិកដែលមានចំណេះ និងជំនាញនេះច្បាស់លាស់។
វគ្គសិក្សាពន្ធដារកម្ពុជា នៅវិទ្យាស្ថាន CamEd Business School និងផ្ដល់ឲ្យនូវចំណេះដឹងទាក់ទង នឹងប្រព័ន្ធពន្ធដារដែលចាំបាច់សម្រាប់សវនករ និងគណនេយ្យករជំនាញ ដែលកំពុងធ្វើការនៅតាមក្រុមហ៊ុននានា ពិសេសគឺការគណនាថ្លៃបង់ពន្ធរបស់ក្រុមហ៊ុនអ្នកអាចសន្សំបាននូវប្រាក់ចំនូលមួយចំនួន ព្រមទាំងមានភាពត្រឹមត្រូវស្របតាមក្របខណ្ឌច្បាប់ពន្ធដារកម្ពុជា ដោយមិនមានការបង់ខ្វះ ឬលើស។
សញ្ញាបត្រជំនាញពន្ធដារកម្ពុជានៅវិទ្យាស្ថាន CamEd Business School គឺជាសញ្ញាបត្រមួយ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីសំណាក់សមាគមគណនេយ្យករជំនាញ ACCA នៅចក្រភពអង់គ្លេស និងពីសំណាក់ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អ្នកដែលកាន់សញ្ញាបត្រនេះ នឹងត្រូវបានទទួលការលើកលែងពីការប្រលងទៅលើមុខវិជ្ជា F6 របស់កម្មវិធីសិក្សា ACCA របស់ចក្រភពអង់គ្លេស។
ទទួលចុះឈ្មោះសិក្សាថ្នាក់ជំនាញពន្ធដារកម្ពុជា ចាប់ពីពេលថ្ងៃនេះ រហូតដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨។ ដាក់ពាក្យសិក្សាតាមរយៈគេហទំព័រ www.cam-ed.com។ សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរពត៌មានទីតាំងផ្ទាល់នៅអគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល [email protected] និងទូរស័ព្ទលេខ៖០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។៕