(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏មហានក្ខត្កឫក្សប្រសើរថ្លៃថ្លា នៃឱកាសចូលឆ្នាំថ្មី ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមសម្ដែងនូវសេចក្ដីអំណរសាទរដោយ ស្មោះ អស់ពីដួងចិត្ត និងសូមចូលរួមនូវសព្ទសាធុការពរជ័យ បវេមហាប្រសើរគ្រប់ប្រការ ចំពោះសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា និងលោកស្រី សូមសម្ដេចប្រធាន បានសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញាតិកំពូល នៃព្រះរាជណាចក្រកម្ពុជា ក្នុងការចូលរួមដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធមនុស្សសេចក្ដីថ្លៃថ្លូរជាមូលដ្ឋាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនការអភិវឌ្ឍនសង្គម សេដ្ឋកិច្ច និងវប្បធម៌ សំដៅការកាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតជូនពរ៖