(បាត់ដំបង)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលាខេត្តបាត់ដំបង បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ និងបច្ចុប្បន្នភាពគតិយុត្ត ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្ត, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុត ឈន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។
ពិធីប្រជុំផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំង អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះដែរ លោក អ៊ុត ឈន បានឡើងចំណាប់អារម្មណ៍ និងធ្វើបទបង្ហាញដល់អង្គប្រជុំក្នុងបំណងដើម្បីជូនថ្នាក់នាំមន្រ្តីរាជការ ថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ទាំងអស់បានសិក្សាស្វែងយល់ពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញដែលជាស្ថាប័នកំពូលរបស់ជាតិ៕