Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មួកសុវត្ថិភាពចំនួន២៥០ត្រូវបានចែកជូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប នៅខេត្តមណ្ឌលគិរី, អភិបាលខេត្តទទូចឲ្យបងប្អូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍

29-12-2017 15:59

(មណ្ឌលគិរី)៖ បងប្អូនប្រជាពលរដ្ឋ និងបងប្អូនម៉ូឌុប ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានលោកអភិបាលខេត្តលោក ស្វាយ សំអ៊ាង ចែកមួកសុវត្ថិភាពចំនួន២៥០មួកជូនពួកគាត់ ដែលយុទ្ធនាការនេះ បានធ្វើឡើងនៅក្បែររង្វង់គោព្រៃ២ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយអត្រា នៃគ្រោះថ្នាក់នេះឱ្យនៅកម្រិតទាប
បំផុត។ បន្ថែមលើនេះ លោកអភិបាលខេត្ត បានលើកឡើងថា ការចូលរួមគោរពច្បាប់ចរាចរណ៍បានល្អប្រសើរនេះ គឺកើតចេញពីយើងទាំងអស់គ្នានាំគ្នា គោរពឲ្យបានខ្ជាប់ខ្ជួនដើម្បី សេចក្តីសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម មិនត្រូវបើកបរយានយន្តគ្រប់ប្រភេទ ក្រោមឥទ្ធិពល នៃជាតិស្រវឹង ឬបើកបរលើសល្បឿនកំណត់ របស់ច្បាប់ដែលបានកំណត់។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់បងប្អូននៅទីនោះថា បងប្អូនត្រូវតែនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះសព្វថ្ងៃនេះករណីគ្រោះ ថ្នាក់ចរាចរណ៍បាននិងកំពុងកើតមានជាហូរហែរ បណ្តាឱ្យមនុស្សបាត់បង់ជីវិត រងរបួសធ្ងន់ស្រាលជាបន្តបន្ទាប់ខាតបង់ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងថវិកាជាតិផងដែរ៕