(ភ្នំពេញ)៖ នៅក្នុងវរោកាសអភិលក្ខិតកាល ដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លា ពោរពេញដោយក្ដីអភិរម្យសោមនស្សរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមលំឱនកាយវាចាចិត្តក្រាបបង្គំ សម្ដែងថ្វាយ នូវព្រះសព្ទសាធុការពរជ័យ បវេមហាប្រសើរគ្រប់យ៉ាង ចំពោះសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតនូវព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពរ៖