(ភ្នំពេញ)៖ នៅក្នុងវរាកាសអភិលក្ខិតកាល ដ៏មហានក្ខត្ដឫក្សប្រសើរថ្លៃថ្លា ប្រកបដោយក្ដីអភិរម្យសោមនស្សរីករាយនៃ ឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវសេចក្ដីអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត ចូលរួមថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា មហាប្រសើរគ្រប់យ៉ាង និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះបញ្ញញាណ ភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលរឹងមាំក្លាំងខ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតព្រះរោគព្យាធិនានា និងទ្រងគង់ប្រថាប់ នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាព្រះម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើងរុងរឿងរបស់ទឹកដីសុវណ្ណភូមិ និងប្រជានុរាស្ដ្ររបស់ព្រះអង្គ និងដើម្បីបន្ដព្រះរាជស្នារព្រះហស្ថដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ជាប្រវិត្ដសាស្ដ្រពីព្រះករុណ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ន៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃសារលិខិតថ្វាយព្រះពរ៖