(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨នេះ, យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋចំនួន៣៤គ្រួសារ រស់នៅតាមបណ្ដោយផ្លូវលេខ១៩៧៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូនពរ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកជំទាវ ក្រុមគ្រួសារ និងមន្ត្រីក្រោមឱវាទទាំងអស់ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៨នេះ សូមអោយមានសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ ប្រាជ្ញាញាណភ្លឺថ្លា និងមានកម្លាំងខ្លាំងក្លា ឈ្នះអស់មារសត្រូវគ្រប់ទិសទី។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សូមលោក លោកស្រី ព្រមទាំងក្រុមគ្រួសារជា ទីគោរពស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីក្រម ឱវាទទាំងអស់ ដែលលោក លោកស្រី បានយកចិត្តទុកដាក់ដោះស្រាយនូវផលលំបាក និងសំណូមពររបស់ពួកយើងខ្ញុំក្នុងការសំរេចកែតម្រូវគម្រោងផ្លូវលេខ១៩៧៨ ស្ថិតនៅ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមគម្រោងប្លង់គោល LMAP របស់សាលារាជធានីភ្នំពេញឡើងវិញ ដូចមានខ្លឹមសារនៅក្នុងលិខិតសាលារាជធានីភ្នំពេញ លេខ៧៦៦\១៧ ឆត.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងនោះ តាងនាមអោយប្រជាពលរដ្ឋទាំង៣៤គ្រួសារក៏ធ្វើការសំណូមពរសូមលោក លោកស្រី ជាពិសេសលោក រដ្ឋមន្ត្រីជា សុផារ៉ា និងលោកអភិបាលឃួង ស្រេង លោកប្រធានមន្ទីររៀបចំដែនដី ជួយពន្លឿនការចេញប្លង់កម្មសិទ្ធិ និងវាស់វែងបើកកំណាត់ផ្លូវលេខ១៩៧៨ទៅតាមប្លង់គោល LMAP ដែលសាលារាជធានីភ្នំពេញ បានសម្រេចចេញលិខិតកែតម្រូវរួចមកហើយដោយក្តីអនុគ្រោះ៕
ខាងក្រោមនេះ ជាសារលិខិតជូនពរ និងថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវលេខ១៩៧៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៖