(កំពង់ចាម)៖ ក្រុមគ្រួសារសពអតីតយុទ្ធជនម្នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែធ្នូនេះ បានទទួលប្រាក់មរណៈសង្គ្រោះចំនួន៤លានរៀល និងសម្ភារៈមួយចំនួនទៀតពី សមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ចាម។
ការប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ឡូញ សារូ អភិបាលស្រុកព្រៃឈរ និងលោកឧត្តមសេនីយ៍ត្រី សាន សុភា ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងសមាជិក សមាជិកការផ្សេងទៀត បន្ទាប់ពីមានការចាត់តាំងដោយ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម ឧត្តមសេនីយ៍ត្រី ឯម កុសល។
សូមជម្រាបថា គ្រួសារដែលទទួលបានប្រាក់មរណៈសង្គ្រោះនេះ គឺជាគ្រួសាររបស់ អតីតយុទ្ធជន ហ៊ុន ហ៊ាង អាយុ៦៩ឆ្នាំ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលយុទ្ធជននេះ បានទទួលមរណភាព កាលពីនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ៕