(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា និងជាព្រះប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមបានប្រោសព្រះរាជទាន ព្រះរាជក្រឹត្យផ្ដល់នូវការតម្លើងថ្នាក់ និងឋានន្ដរស័ក្ដិ ដល់ចៅក្រម និងព្រះរាជអាជ្ញានៅទូទាំងប្រទេស ចំនួន១៩៥រូប តាមកម្រិតសញ្ញាបត្រ តាមសំណើររបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម។ នេះបើតាមព្រះរាជក្រឹត្យ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។
លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នេះជាលើកទី១ហើយ ដែលចៅក្រម-ព្រះរាជអាជ្ញា ត្រូវបានធ្វើការតម្លើងថ្នាក់ និងឋានន្ដរស័ក្ដិតាមកម្រិតសញ្ញាបត្រ បន្ទាប់ពីបានធ្វើសមាហរណកម្មក្របខណ្ឌ របស់ចៅក្រម-ព្រះរាជអាជ្ញាទាំងអស់ក្នុងឋានន្ដរស័ក្ដិ និងថ្នាក់នៃចៅក្រម និងព្រះរាជអាជ្ញា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងមក។
សូមអានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖