ព្រឹកនេះ តុលាការកាត់ទោសទណ្ឌិតសម រង្សី ករណីបរិហារកេរ្តិ៍សម្តេចតេជោ
29-12-2017 08:16
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងទណ្ឌិត សម រង្ស៊ី ដែលបរិហារកេរ្តិ៍សម្តេចតេជោថា សូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួនមួយលានដុល្លារអាមេរិក ។
សវនាការដឹកនាំដោយ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោកសៀង សុខ ជាតំណាងអយ្យការ។
សូមបញ្ជាក់ថា លោកគីតិចមេធាវីតំណាងដោយអាណត្តិ សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧។
ពាក្យបណ្តឹងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានថ្លែងចោទប្រកាន់ថា សម្តេចតេជោ ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ១លានដុល្លារ ដើម្បីឱ្យវាយប្រហារលើ គណបក្សសង្រ្គោះជាតិ៕