(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ (ផ្សាយថ្ងៃចន្ទ ដល់ថ្ងៃសុក្រ នៅវេលាម៉ោង៧៖០០យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គន្ធធារ៉ា, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ GMAC ថ្លែងអំណរគុណចំពោះក្រុមហ៊ុនបញ្ជាទិញ Walmart របស់អាមេរិក
ដែលប្តេជ្ញាចិត្តបន្តគាំទ្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាជាប់ជានិច្ច និងអះអាងថាកម្ពុជាជាទីផ្សារដ៏សំខាន់
២៖ រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចម្រុះមួយធ្វើការសិក្សាស្រាវជ្រាវ ដើម្បីត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
៣៖ លោក កើត រិទ្ធ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនមែនសំដៅបង្កើនអំណាចរបស់នាយករដ្ឋមន្ត្រីទេ
តែជាផ្នែកមួយនៃកំណែទម្រង់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ
៤៖ ឆ្នាំ២០១៨ ប្រាក់សោធននិវត្តន៍ប្រចាំខែ របស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ក៏ត្រូវដំឡើងផងដែរ ដែលទាបបំផុត៤៨ម៉ឺនរៀល!
៥៖ នៅថ្ងៃស្អែក! តុលាការនឹងបើកសវនាការកាត់ទោសទណ្ឌិត សម រង្សី ករណីបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន
៦៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី៖ នៅពាក់កណ្តាលខែមករា ឆ្នាំ២០១៨
កម្ពុជានឹងបញ្ជូនកម្លាំងមួកខៀវកងវិស្វកម្ម១៨៤នាក់ ទៅកាន់ប្រទេសលីបង់ ដើម្បីប្តូរវេនកម្លាំងចាស់
៧៖ តុលាការកោះហៅលោក ម៉ម សូណង់ដូ ចូលបំភ្លឺក្នុងនាមជាសាក្សី នៃសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា
៨៖ រដ្ឋាភិបាលចិន នឹងផ្តល់ជំនួយសម្ភារបរិក្ខា៣០មុខ ដល់គ.ជ.ប សម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨
៩៖ ការវិនិយោគលើវិស័យសំណង់នៅឆ្នាំ២០១៧ មានជាង៣ពាន់គម្រោង និងទុនវិនិយោគជាង៦ពាន់លានដុល្លារ
១០៖ ស៊ីម៉ាក់ទទួលជំនួយ១.២លានដុល្លារ ពីអង្គការ UNDP សម្រាប់រំដោះផ្ទៃដីចំការមីននៅខេត្ត៣ជាប់ព្រំដែនថៃ
១១៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់ប្រព័ន្ធក្បាលបាញ់ទឹកពន្លត់អគ្គីភ័យ ជុំវិញផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ
* ព័ត៌មានអន្តរជាតិ (World News)
១៖ បំផ្ទុះគ្រាប់បែក «ស្លាប់មនុស្ស ៤០នាក់ និងរបួស ៣០នាក់» គឺជាស្នាដៃ ISIS ទៅលើទីក្រុងកាប៊ុល, អាហ្វហ្គានីស្ថាន!
២៖ អ្នកអង្កេតការណ៍ UN អំពាវនាវឲ្យអន្តរជាតិ «ដាក់សម្ពាធលើចិន និងរុស្ស៊ី» ដើម្បីឲ្យមហាអំណាចទាំងពីរ ចេញមុខប្រឆាំងមីយ៉ាន់ម៉ា លើបញ្ហារ៉ូហ៊ីងយ៉ា!
៣៖ ក្រោយរបប Mugabe ដួលរលំ «មេបញ្ជាការយោធាកំពូលៗពីររូប ត្រូវបានលើកតម្កើងជា អនុប្រធានាធិបតីហ្ស៊ីមបាវេ»
៤៖ បួនឆ្នាំអូស្ត្រាលីចាយ «៨.០១ពាន់លានដុល្លារ ទិញសព្វាវុធពីអាមេរិក» ហើយនឹងបន្តពឹងផ្អែកលើសម្ព័ន្ធមិត្តយក្សមួយនេះ ទៅថ្ងៃអនាគតទៀត...
៥៖ ក្រុមចំរុះសហរដ្ឋអាមេរិក «មិនមានបំណងវាយប្រហារក្រុម ISIS ដែលកំពុងស្ថិតនៅស៊ីរី» ព្រោះជាតំបន់ដែលរដ្ឋាភិបាលស៊ីរីគ្រប់គ្រង...
៦៖ រុស្ស៊ី ស្នើអាមេរិកឈប់បង្កបញ្ហានៅឧបទ្វីបកូរ៉េ ឯអាមេរិកអំពាវនាវតបវិញ ឲ្យរុស្ស៊ីបន្ថយការបង្ករឿងនៅភាគខាងកើតអ៊ុយក្រែន...
៧៖ អ៊ីស្រាអែល «គ្រោងសាងសង់ស្ថានីយរថភ្លើងមួយ នៅហ្សេរុយសាឡឹម ហើយដាក់ឈ្មោះ ដូណាល់ ត្រាំ» ជាការតបស្នងគុណធំធេង នៃមេដឹកនាំអាមេរិករូបនេះ...
៨៖ ប៉ាឡេស្ទីន «គំរាមសងសឹកហ្គាតេម៉ាឡា» ដែលហ៊ានចេញមុខតែឯង ទៅគាំទ្រជំហរ ដូណាល់ ត្រាំ រឿងហ្សេរុយសាឡឹម...
៩៖ លទ្ធផលស្ទង់មតិ៖ លោក បារ៉ាក់ អូបាម៉ា «ជាបុរសដ៏គួរឲ្យគោរពបំផុត» នៅសហរដ្ឋអាមេរិក ខណៈលោកស្រី គ្លីនតុន ក៏ដូចគ្នា...
១០៖ ប្រធានាធិបតីកោះតៃវ៉ាន់៖ «សកម្មភាពនានានៃយោធាចិន គឺកំពុងបង្កអស្ថិរភាពក្នុងតំបន់» ហើយយោធាតៃវ៉ាន់នឹងបន្តឃ្លាំមើល...
១១៖ ក្តៅគគុក! ប៉ូលិសតួកគី «ចាប់បានជនសង្ស័យជាបណ្តាញ ISIS ចំនួន ៣៨នាក់» ដែលកំពុងរៀបគំរោងវាយប្រហារ! ៕