(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលរួមដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ អង្គសន្និបាតទាំងមូលបានឯកភាព លើរបាយការណ៍លទ្ធផលការងារឆ្នាំ២០១៧ របស់ក្រសួង និងទិសដៅការងារឆ្នាំ២០១៨ចំនួន១៩ចំណុច៕