រដ្ឋបាលរាជធានីភ្នំពេញ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដាក់ប្រព័ន្ធក្បាលបាញ់ទឹកពន្លត់អគ្គីភ័យ ជុំវិញផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ
28-12-2017 16:06
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យសិក្សាដាក់ប្រព័ន្ធក្បាលបាញ់ទឹកពន្លត់អគ្គីភ័យ នៅជុំវិញផ្សារទាំងអស់ នៅក្នុងរាជធានីភ្នពេញ ឲ្យបានគ្រប់ជ្រុងជ្រោយ តាមលក្ខណៈបច្ចេកទេស ដើម្បីចូលរួមបង្ការក្រែងមានគ្រោះអគ្គិភ័យកើតឡើង។ នេះបើយោងតាមលិខិត ដែលចេញដោយរដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។
យោងតាមលិខិត លោក ឃួង ស្រេង បានបញ្ជាក់ថា សំណើរដាក់ប្រព័ន្ធក្បាលបាញ់ទឹកនេះ ធ្វើឡើងដើម្បីការពារហានិភ័យផ្សេងៗ ដែលកើតឡើងជាយថាហេតុ ដូចជាគ្រោះអគ្គីភ័យ៕
សម្រាប់ព័ត៌មានលម្អិត សូមអានលិខិត ស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង៖