(ភ្នំពេញ)៖ ក្រុមហ៊ុន Namyang ទើបនឹងប្រកាសចេញការរចនាថ្មីសម្រាប់ ម្សៅទឹកដោះគោ I am Mother និង Imperial Dream XO ដែលម្សៅទឹកដោះគោ I am Mother និង Imperial Dream Xo ត្រូវបានរចនាចេញនូវ គំរបថ្មី និងស្លាកសញ្ញាថ្មី ប៉ុន្តែសារធាតុផ្សំ ការត្រួតពិនិត្យ និងគុណភាពគឺនៅដូចដើម។
ជាង ៥០ឆ្នាំមកនេះ ក្រុមហ៊ុន Namyang ត្រូវបានលើកជាក្រុមហ៊ុនដែលមានស្តង់ដារខ្ពស់ ដោយអ្នកប្រើប្រាស់នៅក្នុងប្រទេសកូរ៉េ។ តាមរយៈការសំរិតសំរាំង ជាមួយការត្រួតពិនិត្យជាង៣៦៧ ដង នៃក្រុមសុវត្ថិភាពស្តង់ដារអន្តរជាតិ លើសុវត្ថិភាព នៃការបំបៅទឹកដោះគោ សំរាប់ទារក។
ជាង១០ឆ្នាំ ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Namyang មិនដែលមានបញ្ហាប្រឈម ជាមួយសុខភាព ឬគុណភាពនោះទេ ហើយក្រុមហ៊ុនថែមទាំងទទួលបាន សញ្ញាប័ត្រ ចំនួន៣ ដែលបានវាយតម្លៃដោយ អង្គការស្តង់ដារអន្តរជាតិ (ISO, GMP, KOLAS)។ ក្រុមហ៊ុន Namyang បានប្រកាសដល់អតិថិជន សូមកុំអោយព្រួយបារម្មណ៍ពីបញ្ហាសុខភាព ដូចជា ការរាគរូស ឬមេរោគផ្សេងៗ ហើយនឹងរីករាយជាមួយគុណភាព ផលិតផលទាំងអស់របស់ Namyang។
គ្មានអ្វីដែលប្រសើរជាងការបំបៅកូនដោយទឹកដោះម្ដាយ តែមួយមុខគត់រហូតបានអាយុ៦ខែ និងបន្តបំបៅទឹកដោះម្ដាយរហូតបានអាយុ២ឆ្នាំ ឬលើស!