(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងទណ្ឌិត សម រង្ស៊ី ដែលបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន ថា សូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួនមួយលានដុល្លារអាមេរិក។
សវនាការដឹកនាំដោយលោក ហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។
លោក គី តិច មេធាវីតំណាងដោយអាណត្តិ សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧៕