(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

ពិធីនេះក៏មានការចូលរួមពីលោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយរងសេនាធិការ នាយការិយាល័យ មេបញ្ជាការ ក្រុង ស្រុក ស្នាក់ការ នាយ នាយរង និងពលអាវុធហត្ថ ចំនួន១៣៧នាក់ (សិក្ខាកាមចំនួន៦០នាក់)។

នៅក្នុងឱកាសនោះមេបញ្ជាការអាវុធហត្ថ បានណែនាំដល់កងកម្លាំងដែលទើបចប់ការហ្វឹកហ្វឺនខាងលើ ត្រូវតែអនុវត្តភារកិច្ច និងការងារឲ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសប្រជាពលរដ្ឋតែម្តង៕